57. កូនចៅសេផាធា កូនចៅហាធីល កូនចៅផូកេរេត ពីសេបែម និងកូនចៅអាំម៉ូន
58. ឯពួកនេធីនិម និងពួកកូនចៅរបស់ពួកមហាតលិកនៃស្តេចសាឡូម៉ូន រួមទាំងអស់មានចំនួនជា៣៩២នាក់។
59. ឯពួកអ្នកទាំងប៉ុន្មាន ដែលបានចេញពីក្រុងធេល-មែឡា ក្រុងធេល-ហារេសា ក្រុងកេរូប ក្រុងអ័ដាន និងក្រុងអ៊ីមមើរឡើងទៅ តែពុំអាចនឹងប្រាប់ពីជំនួរវង្ស ឬពីពូជពង្សរបស់ខ្លួន ឲ្យដឹងជាពូជអ៊ីស្រាអែលឬមិនមែនបានទេ
60. នោះគឺពួកកូនចៅដេឡាយ៉ា កូនចៅថូប៊ីយ៉ា និងកូនចៅនេកូដា រួមទាំងអស់ មាន៦៥២នាក់
61. ហើយខាងកូនចៅពួកសង្ឃ មានកូនចៅហាបាយ៉ា កូនចៅហាកូស កូនចៅបារស៊ីឡាយ ជាអ្នកដែលយកកូនស្រីបារស៊ីឡាយ ជាអ្នកស្រុកកាឡាតធ្វើជាប្រពន្ធ ហើយក៏ត្រូវហៅតាមឈ្មោះគេ
62. ពួកអ្នកទាំងនោះបានរកបញ្ជីជាតិរបស់ខ្លួន ក្នុងពួកអ្នកដែលបានរាប់តាមពង្សាវតារ តែរកមិនឃើញសោះឡើយ ដូច្នេះ គេត្រូវរាប់ទុកដូចជាមានសៅហ្មងហើយ ក៏ត្រូវបណ្តេញចេញពីការងារជាសង្ឃទៅ
63. ហើយលោកចៅហ្វាយបានហាមគេថា មិនត្រូវបរិភោគពីរបស់បរិសុទ្ធបំផុតឡើយ ដរាបដល់គ្រាមានសង្ឃម្នាក់តាំងឡើង ដែលមានយូរីម និងធូមីម។
64. រីឯពួកជំនុំទាំងអស់ រួមគ្នាមាន៤ម៉ឺន២ពាន់៣៦០នាក់
65. ឥតរាប់ពួកបាវប្រុសស្រីរបស់គេ ដែលមាន៧៣៣៧នាក់ទៀតឡើង ហើយក្នុងពួកគេក៏មានពួកចំរៀងប្រុសស្រី២០០នាក់ដែរ
66. ឯសេះរបស់គេ មាន៧៣៦ លាកាត់មាន២៤៥
67. សត្វអូដ្ឋ មាន៤៣៥ និងលា មាន៦៧២០។
68. ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ
69. គឺគេថ្វាយ មាស៦ម៉ឺន១ពាន់ដារីក ប្រាក់៥ពាន់ម៉ានេ និងសំលៀកបំពាក់ពួកសង្ឃ១០០សំរាប់ ដាក់ក្នុងឃ្លាំងសំរាប់ការនោះ តាមកំឡាំងរៀងខ្លួន
70. ដូច្នេះ ពួកសង្ឃ ពួកលេវី ពួកជនខ្លះ ពួកចំរៀង ពួកឆ្មាំទ្វារ និងពួកនេធីនិម ក៏បាននៅក្នុងទីក្រុងខ្លួន ហើយពួកអ៊ីស្រាអែលទាំងអស់បាននៅក្នុងទីក្រុងរបស់ខ្លួនដែរ។