1. រីឯពួកអ្នករបស់ខេត្តនោះ ដែលចេញពីសណ្ឋានជាឈ្លើយ ឡើងត្រឡប់ទៅឯក្រុងយេរូសាឡិម និងស្រុកយូដាគ្រប់គ្នា ដល់ទីក្រុងរបស់គេរៀងខ្លួន ក្នុងពួកអ្នកដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន បាននាំទៅជាឈ្លើយដល់ស្រុកបាប៊ីឡូន
2. គឺជាពួកអ្នកដែលមកជាមួយនឹងសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និងប្អាណា នោះមានចំនួនសាសន៍អ៊ីស្រាអែលដូច្នេះ
3. គឺពួកប៉ារ៉ូស មាន២១៧២នាក់
4. ពួកសេផាធា មាន៣៧២នាក់
5. ពួកអើរ៉ាស មាន៧៧៥នាក់
6. ពួកផាហាត-ម៉ូអាប់ខាងកូនចៅយេសួរ និងយ៉ូអាប់ មាន២៨១២នាក់
7. ពួកអេឡាំ មាន១២៥៤នាក់
8. ពួកសាធូរ មាន៩៤៥នាក់
9. ពួកសាកាយ មាន៧៦០នាក់
10. ពួកបានី មាន៦៤២នាក់
11. ពួកបេបាយ មាន៦២៣នាក់
12. ពួកអាសកាឌ មាន១២២២នាក់
13. ពួកអ័ដូនីកាម មាន៦៦៦នាក់
14. ពួកប៊ីកវ៉ាយមាន២០៥៦នាក់
15. ពួកអេឌីន មាន៤៥៤នាក់
16. ពួកអេធើ ខាងហេសេគា មាន៩៨នាក់
17. ពួកបេសាយ មាន៣២៣នាក់