13. ប៉ុន្តែ បណ្តាជននេះមានគ្នាច្រើនណាស់ ហើយនេះជារដូវភ្លៀងច្រើនផង យើងខ្ញុំឈរនៅខាងក្រៅពុំបានទេ ហើយនេះក៏មិនមែនជាការដែលសំរេចបានក្នុង១ថ្ងៃ ឬ២ថ្ងៃដែរ ពីព្រោះយើងខ្ញុំបានរំលងយ៉ាងសន្ធឹក ក្នុងដំណើរនេះហើយ
14. ដូច្នេះ សូមឲ្យពួកអ្នកជាប្រធានក្នុងពួកយើងខ្ញុំបានឈរដំណាងពួកជំនុំទាំងអស់ រួចឲ្យអស់អ្នកនៅទីក្រុងយើងខ្ញុំទាំងប៉ុន្មាន ដែលបានយកប្រពន្ធ ជាស្រីសាសន៍ដទៃ មកតាមវេលាកំណត់ ហើយឲ្យមានពួកចាស់ទុំក្នុងទីក្រុងនីមួយៗ និងពួកចៅក្រមមកជាមួយផង ដរាបដល់សេចក្តីក្រេវក្រោធដ៏សហ័សរបស់ព្រះនៃយើងខ្ញុំ បានបែរចេញពីយើងខ្ញុំក្នុងដំណើរនេះទៅ
15. មានតែយ៉ូណាថាន ជាកូនអេសាអែល ហើយនឹងយ៉ាហាសយ៉ា ជាកូនធីកវ៉ា ដែលតាំងខ្លួនទាស់នឹងដំណើរនោះ ហើយមានមស៊ូឡាម និងសាបថាយ ជាពួកលេវីបានជួយខាង២នាក់នោះដែរ។
16. ពួកអ្នកដែលមកពីសណ្ឋានជាឈ្លើយ ក៏ធ្វើដូច្នោះ គេរើសអែសរ៉ាដ៏ជាសង្ឃ និងពួកអ្នកជាកំពូលលើវង្សរបស់ឪពុក ហើយតាមគ្រួឪពុកគេ តាមឈ្មោះរៀងខ្លួន ហើយអ្នកទាំងនោះក៏ប្រជុំគ្នាពិភាក្សារឿងនោះ នៅថ្ងៃ១ខែបុស្ស
17. លុះដល់ថ្ងៃ១ខែចេត្រ នោះក៏បានសំរេចដល់ពួកអ្នកទាំងអស់ ដែលបានយកប្រពន្ធជាស្រីសាសន៍ដទៃនោះ។
18. រីឯក្នុងបណ្តាកូនចៅពួកសង្ឃ នោះឃើញមានខ្លះបានយកប្រពន្ធជាស្រីសាសន៍ដទៃដែរ គឺក្នុងពួកកូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនលោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា
19. អ្នកទាំងនោះក៏សន្យាយ៉ាងមុតមាំនឹងលែងប្រពន្ធចេញ ហើយដោយព្រោះមានទោស បានជាគេថ្វាយចៀមឈ្មោល១សំរាប់លោះទោសខ្លួន
20. ក្នុងពួកកូនចៅអ៊ីមមើរ នោះមានហាណានី និងសេបាឌា
21. ក្នុងពួកកូនចៅហារីម មានម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ីអែល និងអ៊ូស៊ីយ៉ា
22. ក្នុងពួកកូនចៅរបស់ប៉ាសហ៊ើរ នោះមានអេលីយ៉ូន៉ាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និងអេលាសា។
23. ខាងពួកលេវី នោះមានយ៉ូសាបាឌ និងស៊ីម៉ាយ កេឡាយ៉ា (អ្នកនោះគឺជាកេលីថា) ពេថាហ៊ីយ៉ា យូដា ហើយអេលាស៊ើរ។
24. ខាងពួកចំរៀង មានអេលីយ៉ាស៊ីប ហើយខាងពួកឆ្មាំទ្វារ មានសាលូម ថេលែម និងអ៊ូរី។
25. ខាងពួកអ៊ីស្រាអែល គឺក្នុងពួកកូនចៅប៉ារ៉ូស នោះមានរ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ាមីន អេលាសារ ម៉ាលគា និងបេណាយ៉ា
26. ក្នុងពួកកូនចៅអេឡាំ មានម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត និងអេលីយ៉ា
27. ក្នុងពួកកូនចៅសាធូរ មានអេលីយ៉ូន៉ាយ អេលីយ៉ាស៊ីប ម៉ាថានា យេរេម៉ូត សាបាឌ និងអ័ស៊ីសា