អែសរ៉ា 10:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​អែសរ៉ា​កំពុង​តែ​អធិស្ឋាន ហើយ​លន់‌តួ​ដោយ​យំ ហើយ​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​មុខ​ព្រះ‌វិហារ​នៃ​ព្រះ​ដូច្នោះ នោះ​មាន​ពួក​អ៊ីស្រា‌អែល​យ៉ាង​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេងៗ​ប្រជុំ​គ្នា​មក​ឯ​លោក ពី​ព្រោះ​ពួក​បណ្តា‌ជន​ក៏​យំ​ជា​ខ្លាំង​ដែរ

2. នោះ​សេកានា កូន​យេហ៊ី‌អែល ជា​កូន​ចៅ​អេឡាំ គាត់​និយាយ​ទៅ​អែសរ៉ា​ថា យើង​រាល់​គ្នា​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ ដោយ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ពួក​ស្រី​នៅ​ស្រុក​នេះ ប៉ុន្តែ នៅ​មាន​ទី​សង្ឃឹម​ដល់​ពួក​អ៊ីស្រា‌អែល ពី​ដំណើរ​នេះ​ដែរ

អែសរ៉ា 10