3. ពេលនេះជាចុងបំផុតរបស់ឯងពិត អញនឹងចាត់សេចក្ដីកំហឹងរបស់អញទៅលើឯង ហើយនឹងជំនុំជំរះឯងតាមគ្រប់ទាំងអំពើរបស់ឯង ព្រមទាំងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯង មកលើឯងផង
4. ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តា ដល់ឯងឡើយ គឺអញនឹងទំលាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
5. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មានការអាក្រក់ គឺការអាក្រក់តែ១ មើល ការនោះកំពុងតែមកហើយ
6. ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ
7. ឱអ្នកស្រុកអើយ កំណត់ឯងបានមកដល់ហើយ ពេលក៏បានមក ថ្ងៃនោះជិតដល់ គឺជាថ្ងៃដែលឮសូរអឺងកងមិនមែនជាសូរសំរែកដោយអំណរនៅលើភ្នំទេ
8. ឥឡូវនេះ អញហៀបនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើឯង ហើយនឹងសំរេចសេចក្ដីកំហឹងរបស់អញដល់ឯង អញនឹងជំនុំជំរះឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយនឹងទំលាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯងទៅលើឯងផង
9. ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
10. មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបង បានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង