1. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរដំរង់មុខទៅឯភ្នំស្រុកអ៊ីស្រាអែល ហើយទាយប្រាប់គេថា
3. ម្នាលភ្នំស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក និងច្រកភ្នំទាំងប៉ុន្មានថា មើល អញ គឺអញនេះហើយ នឹងនាំដាវមកលើឯងរាល់គ្នា ហើយអញនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់ឯងបង់
4. អស់ទាំងអាសនារបស់ឯង នឹងត្រូវខូចលាញ ហើយរូបព្រះអាទិត្យរបស់ឯងនឹងត្រូវបាក់បែក អញនឹងបោះពួកឯងដែលត្រូវស្លាប់ចុះ នៅមុខរូបព្រះរបស់ឯង
5. អញនឹងផ្តេកសាកសពរបស់ពួកកូនចៅអ៊ីស្រាអែល នៅមុខរូបព្រះរបស់គេ ហើយនឹងកំចាត់កំចាយឆ្អឹងឯង នៅជុំវិញអាសនារបស់ឯង
6. នៅអស់ទាំងទីណាដែលឯងរាល់គ្នាអាស្រ័យនៅ នោះទីក្រុងទាំងប៉ុន្មាននឹងត្រូវខូចបង់ ហើយអស់ទាំងទីខ្ពស់នឹងត្រូវចោលស្ងាត់ ដើម្បីឲ្យអាសនាទាំងប៉ុន្មានរបស់ឯងត្រូវបំផ្លាញ ហើយនៅស្ងាត់ច្រៀប និងឲ្យរូបព្រះរបស់ឯងទាំងប៉ុន្មានត្រូវបាក់បែក ហើយលែងមានទៀត ព្រមទាំងឲ្យរូបព្រះអាទិត្យរបស់ឯងត្រូវកាប់រំលំផង ប្រយោជន៍ឲ្យស្នាដៃទាំងប៉ុន្មានរបស់ឯងបានសាបសូន្យទៅ
7. ពួកអ្នកដែលត្រូវសំឡាប់ គេនឹងដួលនៅកណ្តាលឯង នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។