1. នេះជាចំណែកតាមឈ្មោះនៃពូជអំបូរនីមួយៗ ចាប់តាំងពីចុងស្រុកខាងជើងតាមផ្លូវហេតឡូន រហូតដល់ទ្វារស្រុកហាម៉ាត និងហាសា-អេណាន ត្រង់ព្រំដែនស្រុកដាម៉ាស នៅខាងជើងជិតស្រុកហាម៉ាត នោះមានចំណែក១ សំរាប់ពូជអំបូរដាន់ ដ្បិតគេនឹងមានចំណែកស្រុក ចាប់តាំងពីខាងកើត រហូតដល់ខាងលិច
2. ហើយតាមព្រំស្រុករបស់ដាន់ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអេស៊ើរ
3. ហើយតាមព្រំស្រុកអេស៊ើរ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរណែបថាលី
4. ហើយតាមព្រំស្រុករបស់ណែបថាលី ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរម៉ាន៉ាសេ
5. ហើយតាមព្រំស្រុករបស់ម៉ាន៉ាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរអេប្រាអិម
6. ហើយតាមព្រំស្រុកអេប្រាអិមចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែកសំរាប់ពូជអំបូររូបេន
7. ហើយតាមព្រំស្រុករបស់រូបេន ចាប់តាំងពីខាងកើត រហូតដល់ខាងលិច នោះមានចំណែក១សំរាប់ពូជអំបូរយូដា។
8. តាមព្រំស្រុកយូដា ចាប់តាំងពីខាងកើតរហូតដល់ខាងលិច នោះជាដង្វាយដែលឯងរាល់គ្នាត្រូវថ្វាយវិញ គឺទទឹង២ម៉ឺន៥ពាន់ខ្នាត ហើយបណ្តោយក៏ប៉ុននឹងចំណែកស្រុកឯទៀត គឺចាប់តាំងពីខាងកើត រហូតដល់ខាងលិចឯទីបរិសុទ្ធ និងនៅកណ្តាលនោះ