15. នេះជាព្រំស្រុក គឺខាងជើងនោះ ចាប់ផ្តើមពីសមុទ្រធំ តាមផ្លូវក្រុងហេតឡូនរហូតដល់ផ្លូវចូលក្រុងសេដាត់
16. ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្តាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំស្រុកហាវរ៉ុន
17. ដូច្នេះ ព្រំស្រុកនឹងចាប់តាំងពីសមុទ្រ គឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំស្រុកហាម៉ាត នេះហើយជាព្រំដែនខាងជើង
18. ឯខាងកើត នោះត្រូវឲ្យវាស់តាមទន្លេយ័រដាន់ នៅជាកណ្តាលស្រុកហាវរ៉ុន ស្រុកដាម៉ាស និងស្រុកកាឡាតម្ខាង និងស្រុកអ៊ីស្រាអែលម្ខាង ចាប់តាំងពីព្រំស្រុកខាងជើង រហូតដល់សមុទ្រខាងកើត នេះហើយជាព្រំដែនខាងកើត
19. ឯខាងត្បូងនោះចាប់តាំងពីក្រុងតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកទៅដល់សមុទ្រធំនេះជាព្រំដែនខាងត្បូង
20. ហើយខាងលិច នោះគឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។
21. ត្រូវឲ្យឯងរាល់គ្នាចែកស្រុកនេះ ដល់គ្នាតាមពូជអំបូរទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល
22. ត្រូវឲ្យចែកគ្នាដោយចាប់ឆ្នោត ទុកជាមរដកសំរាប់ឯងរាល់គ្នា ហើយសំរាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្តាលឯងរាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្តាលឯងដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់ឯងរាល់គ្នា គេនឹងបានមរដកនៅក្នុងពូជអំបូរទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយនឹងឯងរាល់គ្នាដែរ
23. ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងពូជអំបូរណា នោះត្រូវឲ្យឯងរាល់គ្នាចែក ឲ្យមានមរដកនៅទីនោះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។