1. ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ទ្វារកំផែងនៃទីលានខាងក្នុង ដែលបើកទៅទិសខាងកើត នោះត្រូវបិទនៅក្នុងរវាង៦ថ្ងៃដែលធ្វើការ តែដល់ថ្ងៃឈប់សំរាក នោះត្រូវបើកវិញ ព្រមទាំងនៅថ្ងៃចូលខែដែរ
2. ឯចៅហ្វាយ លោកនឹងចូលតាមផ្លូវបាំងសាចនៃទ្វារកំផែងខាងក្រៅ ហើយនឹងឈរនៅជិតបង្គោលទ្វារ ពួកសង្ឃនឹងរៀបដង្វាយដុត និងដង្វាយមេត្រីរបស់លោក ហើយលោកនឹងថ្វាយបង្គំនៅត្រង់ទ្វារនោះ រួចលោកនឹងចេញទៅវិញ តែទ្វារនោះមិនត្រូវបិទដរាបដល់ល្ងាច