4. នេះជាចំណែកដីដែលបរិសុទ្ធ ត្រូវទុកសំរាប់ពួកសង្ឃ ជាពួកអ្នកដែលធ្វើការងារក្នុងទីបរិសុទ្ធ ហើយចូលមកជិត ដើម្បីធ្វើការងារថ្វាយព្រះយេហូវ៉ា ដីនោះនឹងត្រូវទុកសំរាប់ជាទីសង់ផ្ទះរបស់គេ ហើយជាកន្លែងបរិសុទ្ធ សំរាប់ទីបរិសុទ្ធ
5. ហើយត្រូវមានដីបណ្តោយ២ម៉ឺន៥ពាន់ និងទទឹង១ម៉ឺនសំរាប់ពួកលេវី ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហារទុកសំរាប់ជាកេរអាករដល់គេ ឲ្យគេបានទីក្រុងអាស្រ័យនៅ
6. ហើយត្រូវឲ្យឯងរាល់គ្នាដំរូវទុកដីរបស់ផងទីក្រុងទទឹង៥ពាន់ បណ្តោយ២ម៉ឺន៥ពាន់ ទន្ទឹមនឹងដីបរិសុទ្ធដែលបានថ្វាយដល់ព្រះហើយ នោះនឹងបានសំរាប់ពួកវង្សអ៊ីស្រាអែលទាំងអស់គ្នា
7. ត្រូវឲ្យមាន១ចំណែកសំរាប់ចៅហ្វាយ នៅទាំងសងខាងនៃដីបរិសុទ្ធ ដែលបានថ្វាយដល់ព្រះនោះ និងដីរបស់ផងទីក្រុង គឺខាងមុខដីជាដង្វាយបរិសុទ្ធ និងដីរបស់ផងទីក្រុងនោះ តាំងពីព្រំខាងលិចចេញទៅខាងលិច ហើយពីព្រំខាងកើតចេញទៅខាងកើត ហើយប្រវែងដីនោះ នឹងត្រូវបានស្មើនឹងដី១ចំណែក ចាប់តាំងពីព្រំស្រុកខាងលិច ទៅដល់ព្រំស្រុកខាងកើត
8. នោះនឹងបានជាដីរបស់ផងលោក ទុកជាកេរអាករនៅក្នុងស្រុកអ៊ីស្រាអែល អស់ទាំងចៅហ្វាយរបស់អញ នឹងមិនសង្កត់សង្កិនរាស្ត្រអញទៀតឡើយ គឺនឹងចែកស្រុកនោះដល់ពួកវង្សអ៊ីស្រាអែល តាមពូជអំបូររបស់គេ។