20. ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។
21. លុះដល់ថ្ងៃ១៤ក្នុងខែដំបូង នោះត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់៧ថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែរម្យ៉ាង
22. នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោល១ ទុកជាដង្វាយលោះបាប សំរាប់ខ្លួនលោក និងបណ្តាជននៅក្នុងស្រុកដែរ
23. ហើយក្នុងរវាង៧ថ្ងៃនៃបុណ្យ នោះលោកត្រូវរៀបចំដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោល៧ និងចៀមឈ្មោល៧ ឥតខ្ចោះរាល់ៗថ្ងៃគ្រប់៧ថ្ងៃនោះ ព្រមទាំងពពែឈ្មោល១រាល់ថ្ងៃដែរ ទុកជាដង្វាយលោះបាប