25. នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សំរាប់ជាដង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ និងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ
26. នៅគំរប់៧ថ្ងៃត្រូវឲ្យគេថ្វាយដង្វាយឲ្យធួននឹងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនា
27. កាលណាគេបានសំរេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទី៨ ហើយតទៅមុខ នោះត្រូវឲ្យពួកសង្ឃថ្វាយដង្វាយដុត និងដង្វាយមេត្រីរបស់ឯងរាល់គ្នា នៅលើអាសនានោះយ៉ាងនោះ អញនឹងទទួលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។