19. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
20. ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនាទាំង៤ និងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសំអាត ហើយថ្វាយដង្វាយឲ្យធួននឹងអាសនា
21. ត្រូវឲ្យឯងយកគោឈ្មោលដែលសំរាប់ជាដង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសំរាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ