14. កាលណាពួកសង្ឃចូលទៅ នោះគេមិនត្រូវចេញ ពីទីបរិសុទ្ធ ទៅឯទីលានខាងក្រៅឡើយ គឺគេត្រូវទុកសំលៀកបំពាក់ ដែលគេស្លៀកពាក់កំពុងដែលធ្វើការងារនៅទីនោះវិញ ពីព្រោះសំលៀកបំពាក់ទាំងនោះសុទ្ធតែបរិសុទ្ធ ហើយគេត្រូវតែងខ្លួន ដោយសំលៀកបំពាក់ផ្សេងទៀត រួចនឹងចូលទៅឯចំណែករបស់ផងបណ្តាជនបាន។
15. កាលលោកបានវាស់ព្រះវិហារ ខាងក្នុងរួចហើយ នោះក៏នាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែង ដែលបើកទៅទិសខាងកើត រួចក៏វាស់កំផែងព័ទ្ធជុំវិញ
16. លោកវាស់ចំហៀងខាងកើត ដោយខ្នាតបបុសបាន៥០០ខ្នាត គឺបានវាស់ដោយខ្នាតបបុសនៅព័ទ្ធជុំវិញ
17. លោកវាស់ចំហៀងខាងជើង ដោយខ្នាតបបុស នោះបាន៥០០ខ្នាតជុំវិញ
18. លោកក៏វាស់ចំហៀងខាងត្បូង ដោយខ្នាតបបុស នោះបាន៥០០ខ្នាត
19. រួចលោកត្រឡប់ទៅខាងលិច វាស់ដោយខ្នាតបបុសបាន៥០០ខ្នាត
20. គឺលោកបានវាស់ចំហៀងទាំង៤ មានកំផែងព័ទ្ធជុំវិញ បណ្តោយ៥០០ទទឹង៥០០ ដើម្បីនឹងញែករបស់ដែលបរិសុទ្ធ ចេញពីរបស់ដែលមិនបរិសុទ្ធ។