អេសេគាល 41:1-3 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ព្រះ‌វិហារ ក៏​វាស់​សសរ​បាន​ទទឹង​៦​ហត្ថ​ខាង​នេះ ហើយ​៦​ហត្ថ​ខាង​នោះ ដែល​ស្មើ​នឹង​ទទឹង​រោង​ឧបោសថ

2. ហើយ​ផ្លូវ​ចូល នោះ​ទទឹង​១០​ហត្ថ ឯ​ផ្ទាំង​ទ្វារ​ម្ខាង នោះ​៥​ហត្ថ ហើយ​ម្ខាង​ទៀត​ក៏​៥​ហត្ថ ឯ​បណ្តោយ​ព្រះ‌វិហារ លោក​វាស់​បាន​៤០​ហត្ថ​ហើយ​ទទឹង​២០​ហត្ថ

3. រួច​លោក​ក៏​ចូល​ទៅ​ខាង​ក្នុង វាស់​ក្រប​ទ្វារ​ទាំង​សង​ខាង​បាន​២​ហត្ថ ផ្លូវ​ចូល​ក៏​៦​ហត្ថ ឯ​ទទឹង​ទ្វារ នោះ​បាន​៧​ហត្ថ

អេសេគាល 41