9. រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង
10. បន្ទប់ទាំងប៉ុន្មានរបស់ទ្វារខាងកើត នោះមាន៣ខាងនេះ ហើយ៣ខាងនោះ គ្រប់ទាំង៣មានទំហំដូចគ្នា ហើយសសរខាងនេះ និងនៅខាងនោះ ក៏មានទំហំដូចគ្នាដែរ
11. លោកក៏វាស់ទទឹងនៃផ្លូវចូលតាមទ្វារកំផែងបាន១០ហត្ថ ហើយបណ្តោយបាន១៣ហត្ថ
12. ក៏មានរបង១ហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងខាងនេះ និងខាងនោះផង បន្ទប់ទាំងនោះមានទំហំ៦ហត្ថ៤ជ្រុងស្មើ
13. លោកក៏វាស់ទ្វារពីដំបូលបន្ទប់១ ដល់ដំបូលបន្ទប់ម្ខាងបានទទឹង២៥ហត្ថ មានទ្វារទល់មុខនឹងទ្វារ
14. លោកក៏ធ្វើសសរបាន៦០ហត្ថ ហើយទីលានក៏ត្រឹមសសរទាំងនោះ នៅព័ទ្ធជុំវិញទ្វារកំផែង
15. ចាប់តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខបាំងសាចខាងក្នុងនៃទ្វារនោះបាន៥០ហត្ថ
16. បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។
17. រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ
18. កំរាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកំរាលថ្មជាន់ក្រោម
19. រួចលោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបាន១០០ហត្ថ ទាំងខាងកើត និងខាងជើងផង។
20. លោកក៏វាស់បណ្តោយ និងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង
21. ហើយមានបន្ទប់៣ខាងនេះ និង៣ខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទី១ គឺបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ
22. អស់ទាំងបង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើ ក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ
23. ក៏មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើតផង រួចលោកវាស់ពីទ្វារ១ទៅទ្វារ១ទៀតបាន១០០ហត្ថ។
24. លោកក៏នាំខ្ញុំទៅខាងត្បូង នោះឃើញមានទ្វារ១ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ
25. ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបាន៥០ហត្ថ ហើយទទឹង២៥ហត្ថ
26. ក៏មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើ១ខាងនេះ ហើយ១ខាងនោះ
27. ក៏មានទ្វារ១បើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែង១ ទៅដល់ទ្វារកំផែង១ទៀត ខាងត្បូងនោះបាន១០០ហត្ថ។
28. រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ