6. រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា
7. គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត និងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ
8. លោកក៏វាស់បាំងសាចទ្វារខាងក្នុង បាន១ខ្នាត
9. រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង
10. បន្ទប់ទាំងប៉ុន្មានរបស់ទ្វារខាងកើត នោះមាន៣ខាងនេះ ហើយ៣ខាងនោះ គ្រប់ទាំង៣មានទំហំដូចគ្នា ហើយសសរខាងនេះ និងនៅខាងនោះ ក៏មានទំហំដូចគ្នាដែរ
11. លោកក៏វាស់ទទឹងនៃផ្លូវចូលតាមទ្វារកំផែងបាន១០ហត្ថ ហើយបណ្តោយបាន១៣ហត្ថ
12. ក៏មានរបង១ហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងខាងនេះ និងខាងនោះផង បន្ទប់ទាំងនោះមានទំហំ៦ហត្ថ៤ជ្រុងស្មើ
13. លោកក៏វាស់ទ្វារពីដំបូលបន្ទប់១ ដល់ដំបូលបន្ទប់ម្ខាងបានទទឹង២៥ហត្ថ មានទ្វារទល់មុខនឹងទ្វារ