27. គឺក្នុងកាលដែលអញបាននាំគេចេញពីអស់ទាំងសាសន៍មកវិញ ហើយប្រមូលគេពីគ្រប់ទាំងស្រុករបស់ខ្មាំងសត្រូវគេ ព្រមទាំងតាំងខ្លួនអញជាបរិសុទ្ធ នៅក្នុងពួកគេ ចំពោះភ្នែកសាសន៍ជាច្រើន
28. ហើយគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ដោយអញបានធ្វើឲ្យគេទៅជាឈ្លើយ នៅកណ្តាលអស់ទាំងសាសន៍រួចបានប្រមូលគេមក ក្នុងស្រុករបស់ខ្លួនគេវិញ ឥតទុកអ្នកណាមួយឲ្យនៅសល់ ក្នុងស្រុកទាំងនោះទៀត
29. អញក៏នឹងមិនគេចមុខពីគេទៀតដែរ ដ្បិតអញបានចាក់វិញ្ញាណអញទៅលើពួកវង្សអ៊ីស្រាអែលហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។