អេសេគាល 35:1-4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ម្តង​ទៀត​ថា

2. កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទាស់​នឹង​ស្រុក​ភ្នំ​សៀរ ចូរ​ទាយ​ទាស់​នឹង​វា​ថា

3. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នែ​ស្រុក​ភ្នំ​សៀរ​អើយ អញ​ទាស់​នឹង​ឯង អញ​នឹង​លូក​ដៃ​អញ​ទៅ​លើ​ឯង ព្រម​ទាំង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ស្ងាត់‌ជ្រងំ ហើយ​ជា​ទី​ស្រឡាំង‌កាំង

4. អញ​នឹង​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ឯង​ខូច​បង់​ទៅ ហើយ​ឯង​នឹង​ត្រូវ​ចោល​ស្ងាត់ នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត

អេសេគាល 35