27. គេមិនបានដេកជាមួយនឹងមនុស្សខ្លាំងពូកែ ដែលមិនទទួលកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសំឡាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចំបាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់
28. តែឯងនឹងត្រូវបាក់បែកនៅក្នុងពួកដែលមិនទទួលកាត់ស្បែក ហើយនឹងដេកនៅជាមួយនឹងពួកអ្នកដែលត្រូវស្លាប់ដោយដាវដែរ។
29. អេដំមក៏នៅទីនោះ ព្រមទាំងពួកស្តេច និងពួកចៅហ្វាយវាផង ជាពួកអ្នកដែលទោះបើខ្លាំងពូកែក៏ដោយ គង់តែត្រូវដេកនៅជាមួយនឹងពួកអ្នក ដែលស្លាប់ដោយដាវដែរ គេត្រូវដេកនៅជាមួយនឹងពួក ដែលមិនទទួលកាត់ស្បែក ហើយជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ