25. គេបានតាំងដំណេករបស់វា នៅកណ្តាលពួកមនុស្សដែលត្រូវសំឡាប់ជាមួយនឹងពួកកកកុញរបស់វាដែរ ផ្នូររបស់គេក៏នៅព័ទ្ធជុំវិញវា គ្រប់គ្នាជាមនុស្សដែលមិនបានទទួលកាត់ស្បែក ហើយគេត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាច នៅក្នុងស្ថានរបស់មនុស្សរស់ គេបានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយនឹងពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ គេបានដាក់វានៅកណ្តាលពួកមនុស្សដែលត្រូវសំឡាប់នោះ។
26. នៅទីនោះក៏មានមែសេក និងទូបាល ព្រមទាំងពួកកកកុញរបស់គេផង ផ្នូរខ្មោចរបស់គេនៅព័ទ្ធជុំវិញគ្រប់គ្នាជាមនុស្សដែលមិនទទួលកាត់ស្បែក ហើយត្រូវស្លាប់ដោយដាវ ដ្បិតគេបានធ្វើឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់
27. គេមិនបានដេកជាមួយនឹងមនុស្សខ្លាំងពូកែ ដែលមិនទទួលកាត់ស្បែក ក្នុងពួកអ្នកដែលត្រូវសំឡាប់ ជាមនុស្សដែលបានចុះទៅឯស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់គ្រឿងចំបាំងរបស់គេ ព្រមទាំងដាក់ដាវគេកើយក្បាល ហើយមានអំពើទុច្ចរិតរបស់គេជាប់នៅឆ្អឹងផងនោះទេ ដ្បិតគេជាទីស្ញែងខ្លាចដល់ពួកខ្លាំងពូកែ នៅក្នុងស្ថានរបស់មនុស្សរស់