1. លុះដល់ថ្ងៃ១ ខែជេស្ឋ ឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរប្រាប់ដល់ផារ៉ោន ស្តេចស្រុកអេស៊ីព្ទ និងពួកកកកុញរបស់វាថា ដែលឯងធំទាំងម៉្លេះ នោះតើធៀបដូចជាអ្វី
3. មើល ពីដើមពួកសាសន៍អាសស៊ើរ គេជាដើមតាត្រៅនៅព្រៃល្បាណូន មានមែកល្អ ហើយស៊ុបទ្រុបបាំងម្លប់ ក៏មានសណ្ឋានខ្ពស់ ហើយកំពូលនៅកណ្តាលមែកញឹកស្និត