អេសេគាល 3:5-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ដ្បិត​អញ​មិន​ចាត់​ឯង ឲ្យ​ទៅ​ឯ​សាសន៍​ណា​ដែល​មាន​ពាក្យ​សំដី​ប្លែក និង​ភាសា​ពិបាក​នោះ​ទេ គឺ​ឲ្យ​ទៅ​ឯ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​វិញ

6. មិន​មែន​ទៅ​ឯ​សាសន៍​ជា​ច្រើន ដែល​មាន​ពាក្យ​សំដី​ប្លែក និង​ភាសា​ពិបាក ដែល​ឯង​នឹង​ស្តាប់​ពាក្យ​របស់​គេ​មិន​បាន​នោះ​ទេ បើ‌សិន​ជា​អញ​ចាត់​ឯង​ឲ្យ​ទៅ​ឯ​សាសន៍​ទាំង​នោះ ប្រាកដ​ជា​គេ​នឹង​ស្តាប់​ឯង​ជា​ពិត

7. តែ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​មិន​ព្រម​ស្តាប់​តាម​ឯង​ទេ ពី​ព្រោះ​គេ​មិន​ព្រម​ស្តាប់​តាម​អញ​ហើយ ដ្បិត​ពូជ‌ពង្ស​អ៊ីស្រា‌អែល​សុទ្ធ​តែ​មាន​ក្បាល​រឹង ហើយ​មាន​ចិត្ត​ចចេស

8. មើល អញ​ធ្វើ​ឲ្យ​មុខ​ឯង​បាន​រឹង​ត​នឹង​មុខ​គេ ហើយ​ក្បាល​ឯង​បាន​រឹង​ត​នឹង​ក្បាល​គេ​ដែរ

9. អញ​បាន​ធ្វើ​ឲ្យ​ក្បាល​ឯង​រឹង ដូច​ជា​ពេជ្រ​ដែល​រឹង​ជាង​ថ្ម​ដែក​ភ្លេង​ទៅ​ទៀត កុំ​ឲ្យ​ខ្លាច​គេ​ឡើយ ក៏​កុំ​ឲ្យ​ស្លុត​នឹង​ទឹក​មុខ​របស់​គេ​ដែរ ទោះ​បើ​គេ​ជា​ពូជ‌ពង្ស​រឹង‌ចចេស​ក៏​ដោយ

10. ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ទៀត​ថា កូន​មនុស្ស​អើយ ចូរ​ទទួល​អស់​ទាំង​ពាក្យ ដែល​អញ​នឹង​ប្រាប់​ដល់​ឯង ទុក​នៅ​ក្នុង​ចិត្ត​ចុះ ហើយ​ស្តាប់​ដោយ​ត្រចៀក​ផង

11. រួច​ទៅ​ចុះ ចូរ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ គឺ​ជា​ពួក​កូន​ចៅ​របស់​សាសន៍​ឯង ហើយ​និយាយ​ប្រាប់​ដល់​គេ​ថា ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ នេះ​គឺ​ទោះ​បើ​គេ​នឹង​ព្រម​ស្តាប់​តាម ឬ​មិន​ព្រម​ស្តាប់​ក្តី។

12. លំដាប់​នោះ ព្រះ‌វិញ្ញាណ​ទ្រង់​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​អឺង‌អាប់​ជា​ខ្លាំង​ពី​ក្រោយ​ខ្ញុំ​ថា សូម​ឲ្យ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ពរ​ពី​ស្ថាន​របស់​ទ្រង់​មក

13. ហើយ​ក៏​ឮ​សូរ​សន្ធឹក​នៃ​ស្លាប​របស់​តួ​មាន​ជីវិត​ទាំង​នោះ ដែល​ប៉ះ​គ្នា និង​សូរ​របស់​កង​ទាំង​នោះ​ដែល​អម​ទៅ គឺ​ជា​សូរ​អឺង‌អាប់​យ៉ាង​ខ្លាំង

អេសេគាល 3