25. ប៉ុន្តែ ឱកូនមនុស្សអើយ មើល គេនឹងដាក់ចំណងជាប់នឹងឯង ទាំងចងឯងដោយចំណងនោះ ហើយឯងនឹងចេញចូលទៅកណ្តាលគេមិនបាន
26. អញនឹងធ្វើឲ្យអណ្តាតឯង ជាប់នៅនឹងក្រអូមមាត់ ឲ្យឯងបានគ ដើម្បីមិនឲ្យធ្វើជាអ្នកបន្ទោសដល់គេទៀត ដ្បិតគេជាពូជពង្សរឹងចចេស
27. ប៉ុន្តែ កាលណាអញនិយាយនឹងឯង នោះអញនឹងបើកមាត់ឯងឡើង ហើយឯងនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ ឯអ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ។