19. ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយ ហើយយករបឹប និងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន
20. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបំរើនោះ ពីព្រោះគេបានធ្វើការនោះបំរើដល់អញ។
21. នៅថ្ងៃនោះ អញនឹងឲ្យស្នែង១ប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយអញនឹងបើកមាត់ឯង នៅកណ្តាលពួកគេ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។