20. ស្រុកដេដាន់ធ្វើជំនួញនឹងឯង ដោយសំពត់មានដំឡៃសំរាប់ជិះសេះ
21. ស្រុកអារ៉ាប់ ហើយពួកចៅហ្វាយនៅស្រុកកេដារទាំងប៉ុន្មាន ជាអ្នកលក់ដូរនឹងឯង គេលក់កូនចៀម ចៀមឈ្មោល និងពពែដល់ឯង
22. ពួកឈ្នួញពីស្រុកសេបា ហើយពីស្រុករ៉ាម៉ា ជាអ្នកជួញប្រែនឹងឯង គេបានយកគ្រឿងម្ហូបយ៉ាងវិសេស ថ្មមានដំឡៃគ្រប់មុខ និងមាសដូរនឹងទំនិញរបស់ឯង
23. ស្រុកខារ៉ាន ស្រុកកាននេ និងស្រុកអេដែន ព្រមទាំងពួកឈ្នួញនៃស្រុកសេបា អាសស៊ើរ និងគីលម៉ាឌ ជាអ្នកធ្វើជំនួញនឹងឯង
24. ពួកទាំងនេះបានយកទំនិញយ៉ាងល្អ វេចដោយសំពត់ពណ៌ខៀវហើយប៉ាក់ និងសំលៀកបំពាក់មានដំឡៃដាក់ចុះក្នុងហឹបធ្វើពីឈើតាត្រៅ ហើយចងដោយខ្សែ មកលក់ដូរនឹងឯង