1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំម្តងទៀតថា
2. ឯឯង កូនមនុស្សអើយ ចូរផ្តើមទួញទំនួញពីក្រុងទីរ៉ុស
3. ត្រូវឲ្យប្រាប់ដល់ក្រុងទីរ៉ុសថា ម្នាលឯងដែលនៅត្រង់ទ្វារសមុទ្រ ជាអ្នកជំនួញសំរាប់ជនជាតិនៅកោះជាច្រើនអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទីរ៉ុសអើយ ឯងបានពោលថា អញមានលំអគ្រប់លក្ខណ៍ហើយ
4. ព្រំដែនរបស់ឯងនៅកណ្តាលសមុទ្រ ពួកអ្នកដែលបានសង់ឯង គេបានធ្វើឲ្យឯងមានលំអពេញខ្នាតហើយ
5. អស់ទាំងក្តារឯងសុទ្ធតែជាឈើកកោះពីស្រុកសេនារ គេបានយកដើមតាត្រៅពីព្រៃល្បាណូនមក ធ្វើជាដងក្តោងសំរាប់ឯង
6. អស់ទាំងដងចែវរបស់ឯងបានធ្វើពីឈើម៉ៃសាក់ ស្រុកបាសាន គេបានធ្វើជើងម៉ាឯង ពីឈើគ្រញូង ពីកោះគីទីម ប្រដាប់ដោយភ្លុក