អេសេគាល 26:17-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. គេ​នឹង​ផ្តើម​ទួញ​ទំនួញ​ពី​ឯង​ដោយ​ពាក្យ​ថា ម្តេច​ក៏​ឯង​ត្រូវ​បំផ្លាញ​យ៉ាង​នេះ​ហ្ន៎ ឯង​ដែល​ជា​ទី​លំនៅ​របស់​ពួក​អ្នក​ដើរ​ផ្លូវ​សមុទ្រ ជា​ទី​ក្រុង​មាន​ល្បី‌ល្បាញ ដែល​មាន​អំណាច​ខាង​ផ្លូវ​សមុទ្រ គឺ​ទាំង​ឯង និង​ពួក​អ្នក​នៅ​ក្នុង​ឯង​ផង ជា​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​សេចក្ដី​ស្ញែង‌ខ្លាច​របស់​ខ្លួន​នៅ​ទី​នោះ​អើយ

18. ឥឡូវ​នេះ អស់​ទាំង​កោះ​នឹង​ញាប់‌ញ័រ នៅ​ថ្ងៃ​ដែល​ឯង​ដួល​នោះ អើ អស់​ទាំង​កោះ​នៅ​សមុទ្រ​នឹង​ស្លុត​ចិត្ត ដោយ​ឯង​ផុត​ទៅ។

19. ដ្បិត​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​បាន​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ទី​ក្រុង​ស្ងាត់‌ច្រៀប ដូច​ជា​ទី​ក្រុង​ណា​ដែល​ឥត​មាន​មនុស្ស​នៅ កាល​ណា​អញ​បាន​នាំ​ទី​ជំរៅ​មក​លើ​ឯង ហើយ​មាន​ទឹក​ធំ​មក​គ្រប​លើ​ឯង​ហើយ

អេសេគាល 26