អេសេគាល 26:14-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អញ​នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​ថ្មដា​រលីង ឯង​នឹង​បាន​ជា​កន្លែង​សំរាប់​ហាល​អួន និង​គ្មាន​អ្នក​ណា​សង់​ឡើង​វិញ នៅ​ជា​ដរាប​ត​ទៅ ដ្បិត​គឺ​អញ​នេះ ជា​ព្រះ‌យេហូវ៉ា បាន​ចេញ​វាចា​ហើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា។

15. ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​ក្រុង​ទីរ៉ុស​ដូច្នេះ​ថា ពិត​ប្រាកដ​ជា​អស់​ទាំង​កោះ​នឹង​ញ័រ​រន្ធត់ ដោយ​ឮ​សូរ​ឯង​ដួល និង​ដំងូរ​នៃ​មនុស្ស​ដែល​ត្រូវ​របួស ក្នុង​កាល​ដែល​សំរេច​ការ​សំឡេះ​យ៉ាង​ធំ​នៅ​កណ្តាល​ឯង

16. គ្រា​នោះ អស់​ទាំង​សេដ្ឋី​ជើង​សមុទ្រ នឹង​ចុះ​ពី​ទី​ថ្កល់​របស់​ខ្លួន ដោះ​សំលៀក‌បំពាក់​ចេញ ហើយ​ផ្លាស់​អាវ‌ប៉ាក់ គេ​នឹង​ប្រដាប់​ខ្លួន​ដោយ​សេចក្ដី​ភ័យ​ខ្លាច ហើយ​នឹង​អង្គុយ​នៅ​ដី​វិញ ដោយ​ញាប់‌ញ័រ​ជានិច្ច ព្រម​ទាំង​មាន​សេចក្ដី​ស្រឡាំង‌កាំង ដោយ​ព្រោះ​ឯង​ផង

អេសេគាល 26