1. លុះដល់ថ្ងៃដើមខែនោះ ក្នុងឆ្នាំទី១១ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. កូនមនុស្សអើយ ដោយព្រោះក្រុងទីរ៉ុសបានពោលទាស់នឹងក្រុងយេរូសាឡិមថា ហាស់ហា ទីក្រុងដែលជាទ្វារនៃអស់ទាំងសាសន៍ត្រូវបាក់បែក វាបានវិលមកឯអញហើយ ឥឡូវនេះអញនឹងបានពោរពេញឡើង ដោយវាខូចបង់
3. ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ម្នាលទីរ៉ុសអើយ អញទាស់នឹងឯង អញនឹងបណ្តាលឲ្យសាសន៍ជាច្រើនឡើងមកទាស់នឹងឯង ដូចជាសមុទ្រកំរើករលកឡើងដែរ