17. ឯងនឹងដកដង្ហើមធំចុះ តែកុំឲ្យឮឲ្យសោះ កុំឲ្យយំសោកនឹងខ្មោចស្លាប់ឡើយ ត្រូវឲ្យរុំឈ្នួតជាប់នៅលើក្បាល ហើយពាក់ស្បែកជើងវិញ មិនត្រូវឲ្យបិទបាំងបបូរមាត់ឯង ឬស៊ីអាហារធម្មតាទេ
18. ដូច្នេះ ខ្ញុំក៏និយាយដល់បណ្តាជននៅព្រឹកនោះ ហើយដល់ល្ងាចប្រពន្ធខ្ញុំស្លាប់ទៅ រួចព្រឹកឡើងខ្ញុំបានធ្វើដូចជាទ្រង់បង្គាប់មក។
19. បណ្តាជនទាំងប៉ុន្មានក៏សួរខ្ញុំថា សូមប្រាប់យើងពីការដែលអ្នកធ្វើទាំងនេះ តើមានន័យដូចម្តេចដល់យើង
20. នោះខ្ញុំប្រាប់គេពីព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលបានមកដល់ខ្ញុំថា
21. ចូរប្រាប់ដល់ពួកវង្សអ៊ីស្រាអែលថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ មើល អញនឹងបង្អាប់ទីបរិសុទ្ធរបស់អញ នឹងសេចក្ដីអំនួតរបស់អំណាចឯងរាល់គ្នា ហើយរបស់ដែលត្រូវចំណុចភ្នែកនៃឯង ព្រមទាំងសំណប់ចិត្តឯងរាល់គ្នាផង ឯពួកកូនប្រុសកូនស្រីដែលឯងបានទុកចោលឯណោះ នោះនឹងត្រូវដួលស្លាប់ដោយដាវ