26. គេនឹងបកយកសំលៀកបំពាក់ឯងចេញ ហើយយកគ្រឿងលំអរបស់ឯងទៅដែរ
27. គឺយ៉ាងនោះដែលអញនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីឯងចេញ ព្រមទាំងការសំផឹងរបស់ឯង ដែលជាប់មកពីស្រុកអេស៊ីព្ទផង ឯងនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ
28. ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងស្អប់ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលចិត្តឯងបាន ណាយចេញពីគេនោះ
29. គេនឹងប្រព្រឹត្តនឹងឯងដោយចិត្តស្អប់ គេនឹងដកយកអស់ទាំងផលនៃការឯងទៅ ទុកឲ្យឯងនៅជាអាក្រាត ហើយខ្លួនទទេ នោះសេចក្ដីអាម៉ាស់ខ្មាសនៃការកំផិតរបស់ឯងនឹងបានបើកនៅចំហ ព្រមទាំងការអាស្រូវបារាយណ៍ និងការសំផឹងរបស់ឯងផង។
30. ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ
31. ឯងបានប្រព្រឹត្តតាមកិរិយារបស់បងស្រីឯង ហេតុនោះអញនឹងឲ្យពែងរបស់បងឯងទៅក្នុងដៃឯងដែរ
32. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងត្រូវផឹកពីពែងរបស់បងស្រីឯង ជាពែងយ៉ាងជ្រៅ ហើយធំ ឯងនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ អើ ពែងនោះចំណុះជាច្រើន
33. ឯងនឹងបានពេញដោយស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្ដីស្រឡាំងកាំង និងសេចក្ដីស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីឯង