អេសេគាល 21:30-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ចូរ​ឲ្យ​ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ អញ​នឹង​វិនិច្ឆ័យ​ឯង នៅ​ត្រង់​កន្លែង​ដែល​បាន​បង្កើត​ឯង​មក គឺ​នៅ​ក្នុង​ស្រុក​កំណើត​របស់​ឯង

31. អញ​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ​ទៅ​លើ​ឯង ហើយ​នឹង​ផ្លុំ​លើ​ឯង​ដោយ​ភ្លើង​នៃ​សេចក្ដី​ក្រោធ​របស់​អញ ក៏​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​មនុស្ស​កំរោល ដែល​ប្រសប់​បំផ្លាញ

32. ឯង​នឹង​ត្រូវ​ទុក​ជា​ឱស​សំរាប់​ភ្លើង ឈាម​របស់​ឯង​នឹង​ខ្ចាយ​នៅ​កណ្តាល​ស្រុក ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​ឯង​ទៀត​ឡើយ ដ្បិត​អញ គឺ​ព្រះ‌យេហូវ៉ា​នេះ អញ​បាន​ចេញ​វាចា​ហើយ។

អេសេគាល 21