អេសេគាល 20:13-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ប៉ុន្តែ​ពូជ‌ពង្ស​នៃ​ពួក​អ៊ីស្រា‌អែល​បាន​រឹង‌ចចេស​នឹង​អញ នៅ​ទី​រហោ‌ស្ថាន​វិញ គេ​មិន​បាន​ប្រព្រឹត្ត​តាម​ច្បាប់​អញ​ទេ ក៏​បោះ‌បង់​ចោល​អស់​ទាំង​បញ្ញត្ត​របស់​អញ ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​ដោយ‌សារ​ច្បាប់​នោះ​ឯង ហើយ​គេ​ក៏​បង្អាប់​ថ្ងៃ​ឈប់​សំរាក​របស់​អញ​យ៉ាង​ក្រៃលែង នោះ​អញ​បាន​ថា អញ​នឹង​ចាក់​សេចក្ដី​ឃោរ‌ឃៅ​របស់​អញ ទៅ​លើ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដើម្បី​នឹង​រំលីង​គេ​ឲ្យ​អស់​ទៅ

14. ប៉ុន្តែ​អញ​បាន​ប្រព្រឹត្ត​ដោយ​យល់​ដល់​ឈ្មោះ​អញ​វិញ ដើម្បី​មិន​ឲ្យ​ឈ្មោះ​អញ​ត្រូវ​ទាប​ថោក នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដែល​អញ​បាន​នាំ​គេ​ចេញ នៅ​ចំពោះ​មុខ​នោះ​ឡើយ

15. មួយ​ទៀត អញ​បាន​ស្បថ​នឹង​គេ នៅ​ទី​រហោ‌ស្ថាន​ថា អញ​មិន​ព្រម​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​អញ​បាន​ឲ្យ​ដល់​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​ជា​ស្រុក​រុងរឿង​ជាង​អស់​ទាំង​ស្រុក​នោះ​ទេ

អេសេគាល 20