3. ក៏បានចិញ្ចឹមកូន១ ដែលត្រឡប់ទៅជាសិង្ហស្ទាវ ហើយបានហាត់ចាប់រំពា វាក៏ត្របាក់លេបមនុស្សទៅ
4. អស់ទាំងសាសន៍បានឮនិយាយពីវា រួចគេចាប់វាបានក្នុងរណ្តៅរបស់គេ ក៏ខ្លុះដឹកនាំទៅឯស្រុកអេស៊ីព្ទ
5. រីឯមេ កាលឃើញថារង់ចាំជាយូរ តែទីសង្ឃឹមបានបាត់ហើយ នោះក៏យកកូន១ទៀតឲ្យឡើងជាសិង្ហស្ទាវ
6. រួចកូននោះក៏ដើរទៅមកជាមួយនឹងពួកសិង្ហឈ្មោល វាត្រឡប់ជាសិង្ហស្ទាវឡើង ហើយក៏ហាត់ចាប់រំពា វាត្របាក់លេបមនុស្សទៅដែរ
7. វាស្គាល់អស់ទាំងដំណាក់របស់គេ ហើយបានបំផ្លាញទីក្រុងគេ ស្រុកនោះ និងរបស់សព្វសារពើនៅក្រុងនោះ ក៏ខូចបង់ ដោយសូរគ្រហឹមរបស់វា
8. គ្រានោះអស់ទាំងសាសន៍ក៏លើកគ្នាទាស់នឹងវា ពីស្រុកជុំវិញគ្រប់ទិស គេត្រដាងមងពីលើវា ហើយវាជាប់ក្នុងរណ្តៅរបស់គេទៅ
9. គេខ្លុះច្រមុះវាដាក់ក្នុងទ្រុង ដឹកនាំទៅថ្វាយស្តេចបាប៊ីឡូន គេនាំវាចូលទៅក្នុងទីមាំមួន ដើម្បីមិនឲ្យឮសូរសំឡេងវានៅលើភ្នំស្រុកអ៊ីស្រាអែលទៀតឡើយ។
10. ម្តាយឯងបានដូចជាដើមទំពាំងបាយជូរ ក្នុងចំការរបស់ឯង ដែលដាំនៅក្បែរមាត់ផ្លូវទឹក ក៏កើតមានផល ហើយមានខ្នែងជាច្រើន ដោយនៅជិតទឹកបរិបូរ