10. ម្តាយឯងបានដូចជាដើមទំពាំងបាយជូរ ក្នុងចំការរបស់ឯង ដែលដាំនៅក្បែរមាត់ផ្លូវទឹក ក៏កើតមានផល ហើយមានខ្នែងជាច្រើន ដោយនៅជិតទឹកបរិបូរ
11. ដើមនោះមានមែកមាំ សំរាប់ជាដំបងរាជ្យនៃពួកអ្នកដែលគ្រប់គ្រង ក៏លូតឡើងខ្ពស់ជាងមែកដ៏ញឹកស្និត វាទាញនាំភ្នែកគេដោយកំពស់ និងមែកយ៉ាងសន្ធឹករបស់វា
12. តែវាត្រូវដករំលើង ដោយសេចក្ដីឃោរឃៅ ហើយត្រូវបោះចុះដល់ដី រួចខ្យល់ពីទិសខាងកើតក៏ធ្វើឲ្យផលវាស្វិតក្រៀមទៅ មែកដ៏មាំរបស់វាត្រូវបាក់ ហើយក្រៀមស្ងួតទៅ ឯភ្លើងក៏ឆេះអស់រលីង
13. ឥឡូវនេះ វាត្រូវដាំនៅទីរហោស្ថានវិញ គឺក្នុងទីហួតហែង ហើយសោះស្ងួត