1. ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំទៀតថា
2. កូនមនុស្សអើយ ឯងនៅកណ្តាលពូជពង្សរឹងចចេសជាពួកអ្នកដែលមានភ្នែកសំរាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសំរាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
3. ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សំរាប់ដំណើរនិរទេស ហើយដើរចេញទៅ ទាំងថ្ងៃនៅចំពោះភ្នែកគេចុះ ត្រូវឲ្យឯងរើចេញពីកន្លែងឯង ទៅកន្លែង១ទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ