អេសេគាល 10:12-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ហើយ​តួ​ទាំង​មូល និង​ខ្នង ដៃ ស្លាប ព្រម​ទាំង​កង់​ផង ក៏​មាន​ពេញ​ដោយ​ភ្នែក​នៅ​ជុំវិញ គឺ​ទាំង​កង់​៤​នោះ​ផង

13. រីឯ​កង់​ទាំង​នោះ ខ្ញុំ​ឮ​គេ​ហៅ​ថា «កង់​វិល»

14. គ្រប់​គ្នា​មាន​មុខ​៤ មុខ​ទី​១​ជា​មុខ​ដូច​ជា​ចេរូប៊ីន មុខ​ទី​២​ជា​មុខ​មនុស្ស មុខ​ទី​៣​ជា​មុខ​សិង្ហ ហើយ​មុខ​ទី​៤​ជា​មុខ​ឥន្ទ្រី

15. ពួក​ចេរូប៊ីន​នោះ​ក៏​ឡើង​ទៅ នេះ​ហើយ​ជា​តួ​មាន​ជីវិត ដែល​ខ្ញុំ​ឃើញ​ក្បែរ​ទន្លេ​កេបារ

អេសេគាល 10