18. មើល ខ្ញុំ ហើយនឹងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសំរាប់ជាទីសំគាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលទ្រង់គង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
19. កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឲ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី
20. ចូរទៅបើកគម្ពីរបញ្ញត្ត និងសេចក្ដីបន្ទាល់មើល បើគេនិយាយមិនត្រូវនឹងព្រះបន្ទូលនោះ នោះគ្មានពន្លឺរះឡើងនៅក្នុងខ្លួនទេ