6. ចូរយើងឡើងទៅច្បាំងនឹងស្រុកយូដា យើងនឹងធ្វើឲ្យគេមានសេចក្ដីវេទនា ព្រមទាំងទំលាយឲ្យមានផ្លូវចូលបាន រួចយើងនឹងតាំងស្តេច១ឡើងនៅក្នុងស្រុកគេ គឺជាកូនរបស់តាបបៀល
7. ឯព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា ការនោះមិនបានទេ គេនឹងធ្វើមិនកើតឡើយ
8. ដ្បិតក្បាលរបស់ស្រុកស៊ីរី គឺក្រុងដាម៉ាស ហើយក្បាលរបស់ក្រុងដាម៉ាស គឺរេស៊ីននេះហើយ ក្នុងរវាង៦៥ឆ្នាំ នោះពួកអេប្រាអិមនឹងត្រូវបែកខ្ញែករតាត់រតាយអស់ទៅ លែងបានពូជពង្សតទៅទៀត
9. ឯក្បាលរបស់ពួកអេប្រាអិម គឺក្រុងសាម៉ារី ហើយក្បាលរបស់ក្រុងសាម៉ារី គឺជាកូនរេម៉ាលានេះហើយ បើសិនជាឯងមិនព្រមជឿទេ នោះប្រាកដជាឯងមិនបានតាំងនៅជាប់ឡើយ។
10. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងអេហាសថា
11. ចូរឯងសូមទីសំគាល់១ពីព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ចូរសូម ទោះបើនៅក្នុងទីជំរៅ ឬនៅទីខ្ពស់ខាងលើក្តី
12. តែអេហាសតបថា យើងមិនព្រមសូមទេ ក៏មិនព្រមល្បងលព្រះយេហូវ៉ាឡើយ
13. ដូច្នេះ អេសាយទូលថា ឱពូជពង្សរបស់ដាវីឌអើយ ចូរស្តាប់ឥឡូវចុះ ការដែលអ្នករាល់គ្នាធ្វើឲ្យរំខានចិត្តមនុស្ស នោះតើជាការតូចឬអី បានជាចង់រំខានដល់ព្រះហឫទ័យនៃព្រះរបស់ទូលបង្គំទៀតផង