អេសាយ 7:3-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អេសាយ​ថា ចូរ​ឯង​នឹង​ស្អា-យ៉ាស៊ូប ជា​កូន​ឯង ចេញ​ទៅ​ជួប​នឹង​អេហាស​ត្រង់​ចុង​ប្រឡាយ​បង្ហូរ​ទឹក​មក​ដល់​ស្រះ​ខាង​លើ តាម​ផ្លូវ​ទៅ​ឯ​ទី​វាល​ជាង​ប្រមោក

4. ហើយ​ទូល​ថា ចូរ​រវាំង​ខ្លួន ហើយ​សង្រួម​ចិត្ត កុំ​ឲ្យ​ភ័យ​ឲ្យ​សោះ ក៏​កុំ​ឲ្យ​រា‌ថយ ដោយ​ព្រោះ​កន្ទុយ​ឧស​ទាំង​២​ដែល​ហុយ​ផ្សែង​នោះ​ឡើយ គឺ​ដោយ​ព្រោះ​សេចក្ដី​កំហឹង​ដ៏​សហ័ស​របស់​រេស៊ីន និង​សាសន៍​ស៊ីរី ហើយ​របស់​កូន​រេម៉ាលា​នោះ​ដែរ

5. ពី​ព្រោះ​សាសន៍​ស៊ីរី និង​ពួក​អេប្រា‌អិម ព្រម​ទាំង​កូន​រេម៉ាលា​បាន​គិត​សំរេច​នឹង​ធ្វើ​អាក្រក់​ដល់​ឯង ដោយ​ពាក្យ​ថា

6. ចូរ​យើង​ឡើង​ទៅ​ច្បាំង​នឹង​ស្រុក​យូដា យើង​នឹង​ធ្វើ​ឲ្យ​គេ​មាន​សេចក្ដី​វេទនា ព្រម​ទាំង​ទំលាយ​ឲ្យ​មាន​ផ្លូវ​ចូល​បាន រួច​យើង​នឹង​តាំង​ស្តេច​១​ឡើង​នៅ​ក្នុង​ស្រុក​គេ គឺ​ជា​កូន​របស់​តាបបៀល

7. ឯ​ព្រះ‌អម្ចាស់​យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​នោះ​មិន​បាន​ទេ គេ​នឹង​ធ្វើ​មិន​កើត​ឡើយ

អេសាយ 7