6. មានឮសូរអឺងកងពីទីក្រុងមក ជាសំឡេងដែលចេញពីព្រះវិហារ គឺជាសៀងនៃព្រះយេហូវ៉ាដែលទ្រង់សងតបដល់ពួកខ្មាំងសត្រូវរបស់ទ្រង់។
7. មុនដែលឈឺពោះ នោះបានសំរាលកូនមក មុនដែលកើតឈឺចាប់ នោះបានបង្កើតកូនប្រុស១ហើយ
8. តើមានអ្នកណាដែលឮនិយាយពីការយ៉ាងនោះ តើអ្នកណាដែលបានឃើញឬ តើនឹងឲ្យស្រុក១កើតឡើងក្នុងថ្ងៃតែ១បានឬ តើនគរ១នឹងលេចចេញមកភ្លាម១រំពេចឬអី ដ្បិតវេលាដែលក្រុងស៊ីយ៉ូនបានឈឺចាប់ នោះក៏បានសំរាលកូនទាំងប៉ុន្មានមកភ្លាម
9. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរថា តើអញនឹងនាំទៅដល់កំណត់ដែលត្រូវសំរាល ឥតធ្វើឲ្យកើតមកផងឬ ព្រះនៃឯងទ្រង់ក៏មានព្រះបន្ទូលសួរថា ឯអញដែលធ្វើឲ្យកើតមក តើអញនឹងបង្ខាំងផ្ទៃឬអី។
10. ឱពួកអ្នកដែលស្រឡាញ់ក្រុងយេរូសាឡិមអើយ ចូររីករាយឡើងជាមួយនឹងវា ហើយមានសេចក្ដីអំណរដោយព្រោះវាចុះ អស់អ្នកដែលយំទួញនឹងទីក្រុងអើយ ចូររីករាយឡើងដោយសេចក្ដីអំណរចំពោះវាវិញ