1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ផ្ទៃមេឃជាបល្ល័ង្ករបស់អញ ហើយផែនដីជាកំណល់កល់ជើងអញ ដូច្នេះ តើឯងរាល់គ្នានឹងសង់វិហារយ៉ាងណាឲ្យអញ តើមានកន្លែងណាសំរាប់ជាទីសំរាកដល់អញ
2. ដ្បិតឯរបស់ទាំងនេះ គឺដៃអញដែលបានបង្កើតមក ហើយគឺយ៉ាងនោះដែលរបស់ទាំងនេះបានកើតមានឡើង នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ប៉ុន្តែអញនឹងយកចិត្តទុកដាក់ចំពោះមនុស្សយ៉ាងនេះវិញ គឺចំពោះអ្នកណាដែលក្រលំបាក ហើយមានចិត្តខ្ទេចខ្ទាំ ជាអ្នកដែលញ័រញាក់ ដោយឮពាក្យរបស់អញ