9. អញនឹងបង្កើតជំនួរវង្ស១ ចេញពីយ៉ាកុបមក ហើយឲ្យមានពួក១ ចេញពីយូដាមក ដែលនឹងគ្រងបានស្រុកភ្នំរបស់អញទុកជាមរដក ពួកអ្នករើសតាំងរបស់អញនឹងទទួលបានស្រុកនោះ ហើយពួកអ្នកបំរើរបស់អញនឹងអាស្រ័យនៅឯនោះផង
10. នោះវាលសារ៉ុននឹងបានសំរាប់ជាទីឃ្វាលហ្វូងចៀម ហើយច្រកភ្នំអាកោរជាកន្លែងឲ្យហ្វូងគោដេកនៅ ដល់ពួករាស្ត្ររបស់អញដែលបានស្វែងរកអញ
11. តែឯឯងរាល់គ្នាដែលបោះបង់ចោលព្រះយេហូវ៉ា គឺជាពួកអ្នកដែលភ្លេចភ្នំបរិសុទ្ធរបស់អញ ហើយក៏រៀបអាសនា១ថ្វាយដល់ព្រះមានលាភ ព្រមទាំងចាក់ស្រាពេញពែង ថ្វាយដល់ព្រះវាសនា