1. អញបានតបឆ្លើយនឹងពួកអ្នក ដែលមិនបានសួររកអញ ហើយពួកអ្នកដែលមិនបានស្វែងរកអញ នោះអញបានឲ្យគេប្រទះឃើញអញវិញ អញបាននិយាយដល់សាសន៍១ដែលមិនបានហៅតាមឈ្មោះអញថា មើល នេះអញហើយ
2. រាល់តែថ្ងៃអញបានហុចដៃទៅចង់ទទួលពួកអ្នកបះបោរ ជាពួកអ្នកប្រព្រឹត្តតាមផ្លូវដែលមិនល្អ តាមតែគំនិតរបស់ខ្លួនគេ
3. ជាជនជាតិដែលបណ្តាលឲ្យអញខឹងនៅចំពោះមុខជានិច្ច ដោយគេថ្វាយយញ្ញបូជានៅក្នុងសួនច្បារ ហើយដុតកំញាននៅលើអាសនាធ្វើពីឥដ្ឋ