10. អស់ទាំងទីក្រុងបរិសុទ្ធរបស់ទ្រង់បានត្រឡប់ជាទីចោលស្ងាត់ហើយ ក្រុងស៊ីយ៉ូនបានត្រូវចោលស្ងាត់ ឯក្រុងយេរូសាឡិមក៏ត្រូវខូចបង់ទៅ
11. ព្រះវិហារដ៏បរិសុទ្ធ ហើយរុងរឿងរបស់យើងខ្ញុំ ជាកន្លែងដែលពួកអយ្យកោនៃយើងខ្ញុំបានសរសើរដល់ទ្រង់ នោះត្រូវគេដុតចោលហើយ អស់ទាំងកន្លែង ជាទីពេញចិត្តរបស់យើងខ្ញុំ ក៏ត្រូវខូចអស់ទៅដែរ
12. ឱព្រះយេហូវ៉ាអើយ ចុះដែលកើតមានការយ៉ាងដូច្នេះ តើទ្រង់នឹងនៅតែអត់សង្កត់ព្រះហឫទ័យឬអី តើទ្រង់នឹងនៅតែស្ងៀម ហើយធ្វើទុក្ខដល់យើងខ្ញុំជាខ្លាំងទៅទៀតឬ។