1. ដោយយល់ដល់ក្រុងស៊ីយ៉ូន នោះអញមិនព្រមអត់ធ្មត់ទេ ហើយដោយយល់ដល់ក្រុងយេរូសាឡិម នោះអញមិនព្រមបង្អង់ឡើយ ទាល់តែសេចក្ដីសុចរិតរបស់ក្រុងនោះបានភ្លឺចេញមក ដូចជារស្មីនៃពន្លឺ ហើយសេចក្ដីសង្គ្រោះរបស់គេបានដូចជាចង្កៀងដែលឆេះ
2. នោះអស់ទាំងសាសន៍នឹងឃើញសេចក្ដីសុចរិតរបស់ឯង ហើយស្ដេចទាំងឡាយនឹងឃើញសិរីល្អរបស់ឯងដែរ ឯងនឹងមានឈ្មោះថ្មី ជាឈ្មោះដែលព្រះឱស្ឋនៃព្រះយេហូវ៉ានឹងសំរេចឲ្យ