9. គេនឹងស្គាល់ពូជពង្សរបស់ឯង នៅកណ្តាលអស់ទាំងសាសន៍ ហើយកូនចៅរបស់ឯង នៅកណ្តាលជនជាតិទាំងឡាយ អស់អ្នកណាដែលឃើញឯងនឹងទទួលស្គាល់ថា ឯងជាពួកអ្នកដែលព្រះយេហូវ៉ាបានប្រទានពរឲ្យ។
10. ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ
11. ដ្បិតដែលដីធ្វើឲ្យចេញពន្លក ហើយសួនច្បារបណ្តាលឲ្យពូជផ្សេងៗ ដែលគេដាំនៅទីនោះ បានដុះឡើងជាយ៉ាងណា នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងធ្វើឲ្យសេចក្ដីសុចរិត និងសេចក្ដីសរសើរ បានលេចឡើង នៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ។