4. តើឯងរាល់គ្នាឡកឡឺយឲ្យអ្នកណា ឯងហាមាត់ចំអក ហើយលៀនអណ្តាតឲ្យអ្នកណា តើឯងរាល់គ្នាមិនមែនជាកូនឥតខាន់ស្លា គឺជាពូជមនុស្សភូតភរទេឬអី
5. ឯងរាល់គ្នាជាអ្នកកំរើបរោលរាលចំពោះរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សំឡាប់កូនក្មេងនៅក្រហែងថ្មត្រង់អស់ទាំងច្រកភ្នំ
6. ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច និងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី
7. ឯងបានដាក់គ្រែដេករបស់ឯងនៅលើកំពូលភ្នំធំខ្ពស់ គឺនៅទីនោះដែលឯងបានឡើងទៅថ្វាយយញ្ញបូជាដែរ
8. ឯងបានដំឡើងទីរំឭកពីឯងនៅខាងក្រោយសន្លឹកទ្វារ និងក្របទ្វារដែរ ហើយឯងបានបើកខ្លួនឲ្យដល់ម្នាក់ដទៃទៀតក្រៅពីអញ ឯងបានឡើងទៅធ្វើឲ្យគ្រែឯងធំទូលាយ ហើយបានតាំងសញ្ញានឹងគេ ឯងបានស្រឡាញ់ដំណេករបស់គេ ក៏បានរៀបកន្លែងឲ្យ