1. មនុស្សសុចរិតគេវិនាសទៅ ឥតមានអ្នកណាយកចិត្តទុកដាក់ឡើយ ហើយមនុស្សចិត្តល្អ គេត្រូវយកទៅឥតមានអ្នកណាពិចារណាថា មនុស្សសុចរិតបានដកចេញឲ្យរួចពីចំពោះការអាក្រក់នោះទេ
2. អ្នកនោះចូលទៅក្នុងសេចក្ដីសុខសាន្ត គេសំរាកនៅលើដំណេករបស់ខ្លួន គឺគ្រប់ទាំងមនុស្សដែលដើរតាមផ្លូវទៀងត្រង់។
3. ឯឯងរាល់គ្នា ពួកកូនចៅនៃស្រីដែលជាគ្រូនក្ខត្តឫក្ស គឺជាពូជរបស់អ្នកក្បត់ប្រពន្ធ និងស្រីសំផឹងអើយ ចូរមកជិតនេះចុះ
4. តើឯងរាល់គ្នាឡកឡឺយឲ្យអ្នកណា ឯងហាមាត់ចំអក ហើយលៀនអណ្តាតឲ្យអ្នកណា តើឯងរាល់គ្នាមិនមែនជាកូនឥតខាន់ស្លា គឺជាពូជមនុស្សភូតភរទេឬអី
5. ឯងរាល់គ្នាជាអ្នកកំរើបរោលរាលចំពោះរូបព្រះ នៅក្រោមគ្រប់ទាំងដើមឈើខៀវខ្ចី ហើយក៏សំឡាប់កូនក្មេងនៅក្រហែងថ្មត្រង់អស់ទាំងច្រកភ្នំ
6. ចំណែករបស់ឯង គឺនៅកណ្តាលអស់ទាំងថ្មរលីងក្នុងបាតជ្រោះ ឯងបានច្រួចដង្វាយច្រួច និងដង្វាយម្សៅថ្វាយដល់ថ្មទាំងនោះ ដូច្នេះ ថ្មទាំងនោះជាចំណែករបស់ឯងហើយ តើគួរឲ្យអញរសាយសេចក្ដីកំហឹងចំពោះអំពើយ៉ាងនោះឬអី